Overblog
Edit post Follow this blog Administration + Create my blog

2015-08-17T05:34:14+02:00

អ្វីជាសេចក្តីថ្លៃថ្នូរ អ្វីជាកិត្តិយស អ្វីជាគុណធម៌ ????

Posted by Sok Sonika

ការវិវឌ្ឍន៏នៃសង្គមរួមជាមួយនិងបច្ចេកវិទ្យា និងសង្គមខ្មែរក្នុងពេលបច្ចុប្បន្នបានប្រែក្លាយជាសង្គមសំភារៈនិយម បុណ្យសក្តិនិយម និងវណ្ណៈនិយម ដែលធ្វើអោយមនុស្សម្នាក់ៗភ្លើតភ្លើន រហូតមានអ្នកខ្លះជ្រុលនិយមហួសហេតុ រហូតដល់ពេលខ្លះភ្លេចខ្លួនគិតអំពីតម្លៃរបស់ខ្លួននិងសេចក្តីសុខដែលកើតចេញអំពីផ្លូវចិត្ត និងសុភមង្គល ។

សង្គមទំនើបរួមជាមួយបច្ចេកវិទ្យា ជាពិសេសគឺមានអំណាចលុយ បុណ្យសក្តិ បក្សពូកនិយម​ ការប្រកាន់វណ្ណៈ ដែលធ្វើអោយមនុស្សមួយចំនួនយកចិត្តទុកដាក់និងផ្តោតសំខាន់ទៅលើកត្តាខាងលើជ្រុលហួសហេតុពេករហួតដល់ភ្លេចសួួរខ្លួនឯងថា អ្វីជាសេចក្តីថ្លៃថ្នូរ អ្វីជាកិត្តិយស អ្វីជាគុណធម៌ ????

ដោយមនុស្សម្នាក់ៗបានយកចិត្តទុកដាក់លើសំភារៈនិយម រួមជាមួយការគ្រប់គ្រងដោយអំានាចលុយ និងវណ្ណៈផងនោះដែលប្រែក្លាយមនុស្សអោយទៅជាមានភាពអាត្មានិយម គិតតែផលប្រយោជន៏ផ្ទាល់ខ្លួន សាហាវព្រៃផ្សៃ កើតមានបក្សពួកនិយម ដែលបានបំផ្លាញតម្លៃនិងវប្បធម៌ខ្មែរដែលធ្លាប់មានពីបុរាណមក ។ មនុស្សខ្មែរសម័យមុនជាមនុស្សដែលប្រកបដោយគុណធម៌ ការរស់នៅដោយការចេះជួយយកអាស្រ័យគ្នា ការស្រលាញ់រួបរួមសាមគ្គីូគ្នាទៅវិញទៅមក ។ តែមនុស្សខ្មែរសម័យទំនើបមួយចំនួនបានប្រែក្លាយវប្បធម៌នៃការស្រលាញ់រួបរួមសាមគ្គីគ្នា ការចេះជួយគ្នា ដោយពួកគេមានមានទស្សនៈយល់ឃើញថា "ក្បាលអ្នកណា សក់អ្នកហ្នឹង " ដោយបានប្រែក្លាយអោយមនុស្សមានភាពអាត្មានិយមគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន ។ ម្យ៉ាងវិញទៀតដោយសារតែការខ្វះខាតក៏បានជំរុញអោយមនុស្សមួយចំនួនប្រព្រឹត្តអំពើមិនគប្បី ដែលប្រាសចាកពីក្របសីលធម៌ ក៏ដោយសារតែលុយ និងបុណ្យសក្កិ ។

លើសពីនេះទៅទៀតកត្តាលុយ វណ្ណៈ បក្សពួកនិយម​ក៏បានជំរុញអោយមនុស្សបាត់បង់នូវការស្រលាញ់ ដោយសារតែពួកគេបានយកចិត្តទុកដាក់និងលុយ ព្រមទាំងទ្រព្យសម្បត្តិជាធំ ដោយក្រុមមនុស្សទាំងនោះបានយល់ឃើញថា "មានលុយ មានបុណ្យសក្តិ មានអ្វីៗទាំងអស់" កត្តានេះហើយដែលជំរុញអោយមនុស្សសម័យទំនើបបាត់បង់ក្រមសីលធម៌ ភាពថ្លៃថ្នូរ និងកិត្តិយស រួមជាមួយតម្លៃនៃការស្រលាញ់ ។ ជាពិសេសទៅទៀតគឺការស្គាល់អំពីតម្លៃនៃការស្រលាញ់ សុភមង្គល ក៏ត្រូវបានបាត់បង់ ដោយមនុស្សរស់នៅជាមួយគ្នាដោយសារតែទ្រព្យសម្បត្តិ បុណ្យសក្តិ និងវណ្ណៈ​ដោយគេមិនបានយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្ត និងការរស់នៅដែលប្រកបដោយការស្រលាញ់ចំពោះគ្នា ។

ចូរអ្នកពិចារណាទៅលើពាក្យ គុណធម៌ សីលធម៌ ភាពថ្លៃថ្នូរ កិត្តិយស និងសុភមង្គល ?

ដោយអ្នកសួរខ្លួនឯងថាតើក្នុងចំនុចទាំង៥ ខាងលើ អ្នកបានអនុវត្តចំនុចណាមួយរឹនៅ រឺក៏អ្នកពេញចិត្តនឹងជីវិតដែលរស់នៅដែលជាខ្ញុំបំរើរបស់លុយ ??????

អ្វីជាសេចក្តីថ្លៃថ្នូរ អ្វីជាកិត្តិយស អ្វីជាគុណធម៌ ????

ការរស់នៅប្រកបដោយសុខភមង្គល សេចក្តីថ្លៃថ្នូរ និងកិត្តិយសគឺជាសេចក្តីសុខពិតប្រាកដនិងជាតម្លៃពិតរបស់មនុស្ស ដោយលុយមិនអាចទិញបានឡើយ ....

Sok Sonika

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog