Overblog
Edit post Follow this blog Administration + Create my blog

2015-08-17T06:17:38+02:00

សិល្បះនយោបាយ លោកតេង ស៊ាវពីង

Posted by សុខ សូនីកា

ចំនុចសំខាន់របស់លោកតេង ស៊ាវពីងដែលធ្វើអោយនាងខ្ញុំមានការចាប់អារម្មណ៏ជាខ្លាំងគឺបុគ្គលិកលក្ខណះរបស់លោក ដោយលោកជាបុគ្គលមានភាពតស៊ូ មិនចុះចាញ់ រួមជាមួយភាពឈ្លាសវៃ និងបុិនប្រសព្វ និងចេះបត់បែនគ្រប់កាលះទេសះរបស់លោកផងទើបធ្វើអោយលោកខិតខំពុះពារបើទោះបីជាលោកធ្លាប់ទទួលបានបរាជ័យនៅក្នុងឆាកនយោបាយក៏ដោយ ។ បន្ថែមពីនេះទៀតដែល លោក តេង ស៊ាវ ពីង ជាបុគ្គលស្មោះត្រង់ ប្រកាន់យកនូវតម្លាភាព សច្ចធម៌ ហើយលោកក៏ជាបុគ្គលមួយរូបដែលទទួលយកនូវកំហុសរបស់ខ្លួននឹងធ្វើការកែប្រែផងដែល ។ ជាការពិតណាស់បើទោះបីជាមនុស្សមានទេព្យកោសល្យ សម្ថតភាព និងភាពឆ្លាតវៃប៉ុណ្ណាក៏ដោយ តែប្រសិនបើបុគ្គលនោះពុំមានចិត្តអំណត់ តស៊ូ រួមជាមួយឆន្ទះ និងមនសិកា ការលះបង់ បុគ្គលនោះក៏ពុំអាចសម្រេចកិច្ចការដើម្បីជាតិបានដែល ។ ការទទួលស្គាល់កំហុសរបស់ខ្លួន ហើយយកកំហុសនោះមកធ្វើការកែប្រែគឺជាការល្អប្រសើរបំផុតសម្រាប់បុគ្គលម្នាក់ៗ ។ ជាធម្មជាតិរបស់មនុស្ស កំរនឹងមើលឃើញពីកំហុសរបស់ខ្លួនណាស់ មានតែបុគ្គលនៅជុំវិញខ្លួនទេដែលអាចមើលឃើញពីកំហុសខុសឆ្គងរបស់បុគ្គលដទៃ ។ វាហាក់បីដូចជាមនុស្សម្នាក់ដែលពាក់អាវមានស្នាមប្រលាក់នៅខាងក្រោយខ្នង ដោយអ្នកពាក់មិនអាចមើលដឹងថាអាវខ្លួនមានស្នាមប្រឡាក់ទេ តែមិត្តភក្តិដែលនៅជិតក៏បានប្រាប់ ថាអាវដែលខ្លួនពាក់មានស្នាមប្រឡាក់ ដូច្នេះស្នាមប្រឡាក់នោះវាអាចរលុបបានអាស្រ័យដោយបុគ្គលនោះចង់បោកវាអោយអស់រឺក៏អត់ បើទោះបីជាមានស្នាមប្រឡាក់មួយចំនួនវាមិនអាចលុបបាន តែប្រសិនបើយើងព្យាយាមបោកវាបន្តិចម្តងៗ បើវាមិនបាត់ ក៏វាមានលក្ខណះប្រសើរបានខ្លះៗដែរ ។ វាមិនខុសគ្នាអ្វីពីមនុស្សដែលមានកំហុស ហើយអ្នកដទៃបានបង្ហាញនិងប្រាប់ពីកំហុសដែលគេបានធ្វើ បើទោះបីជាកំហុស នោះជាកំហុសកើតឡើងដោយចេតនា រឺអចេតនាក្តី បុគ្គលនោះគួរណាស់យកមកពិចារណា ហើយតើគួរកែប្រែរឺក៏អត់វាអាស្រ័យលើចិត្ត និងស្មារតីបុគ្គលនោះ​ ថាតើគាត់ចង់បន្តសកម្មភាពដែលជាកំហុសនោះបន្ត រឺគួរកែប្រែ ។ ពិតណាស់អ្វីដែលជាសារជាតិ រឺនិស្ស័យរបស់មនុស្សពិតជាពិបាកកែប្រែរណាស់តែបើទោះបីជាយ៉ាងណា បើសិនជាយើងយល់ឃើញថាវាពិតជាមិនល្អ មានផលប៉ះពាល់ដល់យើង ក៏ដូចជាអ្នកនៅជុំវិញខ្លួនយើង យើងត្រូវតែខិតខំព្យាយាមកែប្រែ បើទោះជាវាមិនបានមួយរយភាគរយ ក៏វាបានប្រសើរខ្លះដែរ ។ ដូចលោក តេង ស៊ាវពីង បានលើកឡើងថា “ បុគ្គលមិនអាចជៀសផុតពីកំហុសឆ្គង​និងបរាជ័យបានជាដាច់ខាត ប៉ុន្តែគេអាចជ្រើសរើសយករូបភាពបរាជ័យនិងខុសឆ្គងបែបណាមួយបាន ”បន្ថែមពីនេះលោកក៏ជាមឲបុគ្គលម្នាក់ដែលទទួលយកការទិទៀន និងស្តាប់ឳវាទរបស់ ម៉ៅ សេទុង ហើយព្យាយាមកែប្រែកំហុសរបស់លោក។ ក្នុងនាមជាមនុស្សគ្មានបុគ្គលណាម្នាក់ល្អឥតខ្ចោះនោះទេ តែអ្វីដែលសំខាន់គឺការចេះទទួលយកគំនិតអ្នកដទៃ ទទួលស្គាល់កំហុសរបស់ខ្លួន ហើយធ្វើការកែប្រែ ដោយកុំទុកអិយោយកំហុសនោះកើតឡើងជាថ្មីម្តងទៀត។ ចំពោះថ្នាក់ដឹកនាំ ក៏ដូចគ្នា គួរតែទទួលយកការរិះគន់ ការទិទៀនពីសំណាក់មន្រ្តីក្រោមឳវាទ រឺប្រជាជននូវចំនុចខ្វះខាតរបស់ខ្លួនក្នុងការដឹកនាំប្រទេស ដើម្បីយកមកធ្វើការកែប្រែ និងអភិវឌ្ឃន៏ ។ បើសិននិយាយពីយុទ្ធវិធី រឺវិធីសាស្រ្តនយោបាយរបស់លោក តេង ស៊ាវពីង វិញ គឺពិតជាគួរអោយកោតសសើរណាស់ ព្រោះលោកបានយកចិត្តទុកដាក់ គិតគូពីបញ្ហាសេដ្ឋកិច្ច ពង្រឹង ធនធានមនុស្ស លើកទឹកចិត្តទាហ៊ាន ក៏ដូចជាយុវជន លុបបំបាត់ភាពអយុត្តិធម៌ កសាងស្នូលសេដ្ឋកិច្ច​ នឹងពង្រឹងគោលនយោបាយបានល្អប្រសើរ ។ ពិតណាស់សង្គមហាក់បីដូចជាគ្រួសារមួយ ប្រសិនបើនៅក្នុងគ្រួសារនោះមានតែឳពុកល្អ ដែលពូកែរកលុយ ផ្គត់ផ្គង់គ្រួសារ បំពេញតួនាទីជាឪពុកល្អ តែបែជាភរិយា និងកូនៗអសម្ថតភាព ខ្ជះខ្ជាយ ប្រព្រឹត្តអំពើពាលា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលប្តី និងឪពុកខំរក គ្រួសារនោះពិតណាស់និងគ្មានក្តីសុខ និងការវិវឌ្ឃន៏ឡើយ តែប្រសិនបើគ្រួសារមួយមានឪពុកដែលមានទំនួលខុសត្រូវ អប់រំកូនចៅប្រកបដោយគុណធម៌ សីលធម៌ រឺឯភរិយាជាស្រ្តីគ្រប់លក្ខណ៌ មានចរិយាសម្បត្តិល្អ ចេះទុកដាក់ និងកូនៗជាក្មេងល្អ ស្តាប់បង្គាប់ឪពុកម្តាយ ដើរតាមការណែនាំរបស់គ្រួសារ ដែលជាហេតុធ្វើអោយគ្រួសារនោះមានសេចក្តិសុខ សុភមង្គល និងភាពចំរើនរុងរឿង ពីព្រោះទាំងអ្នកដឹកនាំគ្រួសារ ទាំងសមាជិកគ្រួសារសុទ្ធតែមានសម្ថតភាព និងភាពបិុនប្រសព្វដែលជាកត្តាជំរុញអោយគ្រួសារនោះរស់នៅបានដោយល្អប្រសើរ ។ វាដូចជាសង្គមមួយអីចឹងដែល បើទោះបីជាមានអ្នកដឹកនាំល្អ តែប្រជាជននៅក្នុងសង្គម រឺសហគមន៏នោះ ពុំមានសម្ថតភាព ឆន្ទះ ស្រលាញ់ស្នេហាជាតិ សង្គមក៏ពុំមានការវិវឌ្ឃន៏ដែរ តែប្រសិនបើមានតែបុគ្គលស្នេហាជាតិ តែអ្នកដឹកនាំអសម្ថតភាពនោះក៏ជាបញ្ហា ហេតុដូចនេះសង្គម រឺសហគមន៏មួយអាចមានស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឃន៏អាស្រ័យដោយសង្គមនោះមានថ្នាក់ដឹកនាំដែលមានសម្ថតភាព បំពេញកិច្ចការដើម្បីជាតិ យកជាតិជាធំ រួមជាមួយប្រជាពលរដ្ឋដែលមានសម្ថតភាព ឆន្ទះស្នេហាជាតិ ទើបមានការរួបរួម និងការអភិវឌ្ឍន៏ ។ ជាក់ស្តែងណាស់លោក តេង ស៊ាវពីង បានយកចិត្តទុកដាក់លើយុវជន ក៏ដូចជាអ្នកមានសម្ថតភាព នេះជាកត្តាមួយដែលសំខាន់និងត្រឹមត្រូវ ពីព្រោះយុវជនគឺជាធនធានមួយដ៏សំខាន់ដែលត្រូវការ ការយកចិត្តទុកដាក់ និងលើទឹកចិត្ត ដោយឡែកក្រលេកមើលមកសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ការយកចិត្តទុកដាក់ ក៏ដូចជាការជំរុញចំពោះយុវជននៅមានកំរឹតនៅឡើយ។ នេះជាហេតុធ្វើអោយធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់ល្អប្រសើរ ។ ម្យ៉ាងវិញទៀតនាងខ្ញុំយល់ឃើញថានៅក្នុងប្រទេសកម្ពុជាគួរតែសិក្សា និងយកចំនុចខ្លះរបស់លោកតេង ស៊ាវពីង មកអនុវត្តន៏ ដូចជាការកាត់បន្ថយមន្ត្រីដែលខ្ជិលធ្វើការ លើកទឹកចិត្តអ្នកដែលឧស្សាហ៏ព្យាយាម ។ ជំរុញអោយអ្នកដែលមានទឹកចិត្ត ឆន្ទះ ស្រលាញ់ការងារ ចូលបំរើការងារតាមមន្ទី រឺក្រសួងនានា ជាជាងអ្នកដែលធ្វើការដើម្បីតែមុខតំណែង តួនាទី និងប្រយោជន៏ផ្ទាល់ខ្លួន ។ ពីព្រោះអ្នកដែលមានឆន្ទះ ស្រលាញ់ការងារ គេនិងខិតខំបំពេញកិច្ចការងារដើម្បីជាប្រយោជន៏រួម និងខិតខំធ្វើកិច្ចការអស់ពីចិត្តពីថ្លើម ពីព្រោះពួកគាត់ជាអ្នកស្រលាញ់ការងារ ខុសពីអ្នកធ្វើការដើម្បីតែប្រយោជន៏និងមុខមាត់ផ្ទាល់ខ្លួន ។​ ការបំពេញកិច្ចការងារនៅតាមក្រសួង រឺមន្ទីនិមួយៗពិតជាសំខាន់និងមានផលប៉ះពាល់ដល់សង្គមជាតិទាំងមូលណាស់ ហេតុដូចនេះត្រូវយកចិត្តទុកដាក់លើការបំពេញកិច្ចការនេះ ។ បន្ថែមពីនេះទៅទៀតគឺការយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច ដែលលោក តេង បានផ្តោតសំខាន់លើកត្តា ឧស្សាហកម្ម ពាណិជ្ជកម្ម ហើយលោកបានជំរុញ នឹងលើកទឹកចិត្តអោយប្រជាជនលោកក្លាយជាអ្នកមាន ។ ក្រឡេកមកប្រទេសកម្ពុជាវិញ ការវិវឌ្ឃន៏លើវិស័យសេដ្ឋកិច្ចក៏នៅមានកំរឹតដែលព្រោះថាប្រជាជនភាគច្រើននៅមានជីវភាពខ្វះខាត ទាំងដើមទន់ និងធនធាន ហេតុដូចនេះវាក៏ជាកត្តាមួយរាំងស្ទះដល់ការអភិវឌ្ឃន៏សង្គមកម្ពុជាបច្ចុប្បន្នផងដែរ ។ ហេតុដូចនេះរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគួរតែមានវិធានការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមខេត្ត ដាច់ស្រយាល ដោយផ្តល់ជាធនធាន ក៏ដូចជាអប់រំពួកគាត់អោយចេះចិញ្ចឹមសត្វ ដាំបន្លែ ប្រើប្រាស់ធនធានដែលនៅក្នុងតំបន់របស់ពួកគាត់មាន បង្កើតជាសហគមន៏ ដែលធ្វើការបង្រៀន រឺផ្តល់ប្រឹក្សាយោបល់ដល់ប្រជាជន ថាតើពួកគាត់គួរប្រកបមុខរបបអ្វី ហើយរកទីផ្សារសម្រាប់ពួកគាត់អាចយកផលដំនាំក៏ដូចជាទំនិញផ្សេងៗរបស់ពួកគាត់លក់នៅក្នុងទីផ្សារ ។ នេះក៏ជាកត្តាមួយដែលអាចធ្វើអោយប្រជាជនមានការងារធ្វើ មានជីវភាពធូធារ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៏ ក៏ដូចជាប្រទេសជាតិមួយផងដែល ។

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog