Overblog
Edit post Follow this blog Administration + Create my blog

2015-08-19T13:37:24+02:00

មនុស្សគួរជ្រើសរើសផ្លូវជីវិតដែលខ្លួនពេញចិត្ត

Posted by Sok Sonika

មនុស្សគ្រប់រូបតែងប្រាថ្នាជីវិត សុខស្រួល ចង់បានជីវិតដែលរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល នឹងមានលុយចាយហីុហារ នេះគឺជាបំនងរបស់មនុស្សគ្រប់រូប តែមនុស្សគិតមិនដូចទេវតាអោយ កើតជាមនុស្ស មានរូប មានទុក្ខ បុគ្គលគ្រប់រូប មានសំណាងបានកើតជាមនុស្ស តែមនុស្សមានវាសនាខុសគ្នា ដោយមានបុគ្គលខ្លះបានលើកឡើងថា កុំតូចចិត្តនឹងវាសនា កុំតវា៉នឹងព្រហ្មលិខិត តែចំពោះខ្ញុំ បើទោះបីយ៉ាងណាខ្ញុំក៏និងខំប្រឹងអោយអស់ពីសមតភាពសិនដែល ព្រោះវាសនាខ្ញុំ ជីវិតខ្ញុំ គឺមានតែខ្លួនខ្ញុំទេជាអ្នកកំណត់។


កើតជាមនុស្ស បុគ្គលម្នាក់ៗតែងមានសេចក្តីសុខ នឹងទុក្ខ ហើយសេចក្តីសុខ នឹងទុក្ខនោះមានតែបុគ្គលខ្លួនឯងប៉ុន្តោះជាអ្នកដឹងច្បាស់ ។ វាដូចជាស្បែកជើងមួយគូ ដែលអ្នកដទៃមើលឃើញថាវាជារបស់ថ្លៃ មាក ដែលគេគិតថាឡូយ តែមិនប្រាកដថារបស់ដែលថ្លៃសុទ្ធតែល្អទាំងអស់ទេ ដូចនេះមានតែអ្នកពាក់ទេដែលដឹងថាស្រួលរឺក៏អត់ ។ រហូតដល់អ្នកខ្លះគេហ៊ានបោះបង់ចោលរបស់ដែលថ្លៃនោះ ព្រោះគេដឹងច្បាស់ថាពាក់វាហើយ ពិបាកដើរ នឹងឈឺជើង បើទោះបីអ្នកដទៃនិយាយថា គេល្ងង់ណាស់ហេតុអ្វីសុខចិត្តបោះបង់ចោលស្បែកជើងម៉ាក ហើយពាក់ស្បែកជើងផ្ទាត់់ ។

សរុបមកអ្វីដែលអ្នកដទៃឃើញវាគ្រាន់តែជាឆាកល្ខោនតែប៉ុន្តោះ អ្វីដែលសំខាន់មានតែបុគ្គលនោះទេដែលយល់ច្បាស់ ។ ហេតុដូនេះកុំខ្វល់ពីសំដីអ្នកដទៃព្រោះអ្នកដទៃគ្រាន់តែជាអ្នកមើលហើយចាំទិទានតែប៉ុន្តោះ ។ បើជីវិតទទួលរងសម្ពាធ នឹងការឈឺចាប់ រហូតទ្រាំមិនបាន ពិតណាស់គួរចាកចេញ នឹងទទួលស្គាល់ការពិត ព្រោះភាពអត់ធ្មត់ នឹងការលះបង់របស់មនុស្សមានដែនកំណត់។ គួរតែរស់នៅដោយសប្បាយចិត្ត នឹងរីករាយ ព្រោះមិនថាអ្នករឺខ្ញុំ យើងសុទ្ធតែមិនដឹងថាតើយើងមានពេលវេលាប៉ុន្មានសំរាប់រស់នៅថ្ងៃស្អែកទេ ។


សរុមកបើគ្រប់គ្រាន់ + ឆ្អែត + ហត់នឿយ + ធុញថប់ = វិធីល្អគឺចាកចេញ ព្រោះចិត្តមិនដាច់ធ្វើស្តេចមិនបាន ហើយក៏កុំព្រោះតែចិត្តមិនដាច់សុខចិត្តអោយជីវិតខ្លូនរស់នៅក្នុងពិភពឈឺចាប់ នឹងងងឹតសូន្យបែបនេះដែល ។

មនុស្សគួរជ្រើសរើសផ្លូវជីវិតដែលខ្លួនពេញចិត្ត
មនុស្សគួរជ្រើសរើសផ្លូវជីវិតដែលខ្លួនពេញចិត្ត

See comments

To be informed of the latest articles, subscribe:
comments

Nounima 08/19/2015 16:05

That' right. Nevertheless, sometimes we know that is hurt but if we walk away it might double hurt....!!! if you understand this situation. So patient is the best way but it also has limited.

មនុស្សមួយចំនួនច្រណែន នឹងជីវិតរបស់អ្នកដ៏ទៃ បើសិនជាខ្លួនជារូបគេវិញ មិនដឹងល្អយ៉ាងណាទេ ប៉ុន្តែមិនបានដឹងពីធាតុពិតរបស់គេឡើយ។ ពេលខ្លះឃើញគេបាននៅកន្លែងសុខស្រួល ទ្រព្យសម្បត្តិហឺហា ប៉ុន្តែមិនប្រាកដថាគេនោះមានក្ដីសុខនោះទេ។ នៅកន្លែងអស្ចារ្យមែនពិត ប៉ុន្តែ ពេលខ្លះប្រៀបដូចជា ទ្រុងមាស។ វាធ្វើពីមាសពិតមែន ប៉ុន្តែយ៉ាងណាក៏នៅតែជាទ្រុង។

Sonika Sok 08/19/2015 16:15

Destiny is no matter of chance, It is a matter of choice .
It not a thing to be wait for but it a thing to be achieved .

Girl Gift Template by Ipietoon - Hosted by Overblog