Overblog
Edit post Follow this blog Administration + Create my blog

2019-02-27T08:03:39+01:00

ភាខុសគ្នារវាងស្នេហាពិត និង ស្នេហាងុបងល់

Posted by Sonika Sok

ទំនាក់ទំនងដែលផ្តើមពី 100 ទៅ 0 ខុសឆ្ងាយពី 0 ទៅ 100 .....!

ភាខុសគ្នារវាងស្នេហាពិត និង ស្នេហាងុបងល់ ....! មានអ្នកខ្លះបង្កើតទំនាក់ទំនងដោយគ្រាន់តែដើម្បីកំដរអារម្មណ៌ឯកា រឺអផ្សុករបស់ខ្លួន ចាត់ទុកគេត្រឹមមនុស្សកំដរ ។ ឯអ្នកខ្លះក៏ព្រមធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលគេស្រលាញ់ ។ ពេលខ្លះស្នេហាពិត និង​ស្នេហា​ងប់​ងុល​បានធ្វើឱ្យ​មនុស្សជាច្រើនយល់ច្រឡំ ហើយ​ពេលខ្លះ​ទៀត​វា​បាន​ធ្វើឱ្យអ្នក​វង្វេងចិត្តលែង​យល់​ថាអ្វីទៅជាស្នេហាពិត។ ប៉ុន្តែភាពខុសគ្នា​រវាងស្នេហ៍​ងប់​ងុល​ស្រឡាញ់បាត់មុខ មិនបាន និង​ស្នេហ៍ពិតគឺស្តែងចេញយ៉ាងច្បាស់ដូចថ្ងៃ។ ការស្រឡាញ់ងប់ងុលគឺ​មនុស្សពីរនាក់ត្រូវការ​គ្នាបាត់មុខ មិនបាន ទាល់តែ​នៅក្បែរគេទើបមានក្តីសុខ ហើយ​មាន​អារម្មណ៍ថា​មិនអាចរស់បានបើគ្មានម្នាក់នោះ។ ថែមទាំងគិតថា​គេគឺជា​ដើមហេតុ​ដែល​ធ្វើឱ្យ​មាន​កម្លាំងចិត្តរស់នៅលើលោកនេះតទៅទៀត។ ហើយ​អ្នក​មាន​អារម្មណ៍ថាខ្វះអ្វីមួយ​ប្រសិនបើគ្មានគេនៅក្បែរ។ ប៉ុន្តែ​ស្នេហាពិតគឺ​អ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយ​មិន​ដឹងខ្លួន​ និង​ចំណាយ​ពេលយូរ​ទើប​យល់ចិត្តគ្នា​។ ទោះបីជា​មិននៅក្បែរគ្នាក៏​មិនមាន​អារម្មណ៍មួហ្មង ហើយចេះទុកឱកាសឱ្យគ្នា​មាន​ពេល​វេលា​ផ្ទាល់ខ្លួន​។ គិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក ទោះបីជាត្រូវលះបង់ ឬមិនបាននៅជាមួយគ្នា​ក៏ដោយ។ ស្នេហាងប់ងុលគឺតោងស្អិតជាប់ជាមួយអ្នកជានិច្ច អ្នក​អាច​គិតពីគេ ២៤ម៉ោង​ក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឱ្យទំនាក់ទំនង​មិត្តភាព​របស់​អ្នក​ជាមួយអ្នកឯទៀត​កាន់តែឆ្ងាយទៅៗ ហើយ​មានតែគេម្នាក់ទេដែលសំខាន់សម្រាប់អ្នក​បំផុត អ្នកនឹង​មិនអាច​រស់បានដោយ​គ្មានគេ។ អ្នកតែងតែភ័យខ្លាចថា​គេ​នឹង​ទៅចោលអ្នក​ ហើយ​ខ្លាចអនាគតនឹងត្រូវ​រស់នៅដោយ​គ្មានគេ។ ស្នេហាពិតគេព្រមទទួលយកគ្រប់យ៉ាង អ្នកអាច​ធ្វើខ្លួន​ឯង​រីករាយ​ក្នុង​ទំនាក់ទំនងដោយ​មិន​ត្រូវ​លាក់បាំងចរិតពិត។ នៅពេល​ដែលនៅម្នាក់ឯងអ្នកក៏អាចរីករាយបាន មានជីវិតផ្ទាល់ខ្លួន​។ អ្នក​មិនខ្លាច​ក្នុងការប្រឈមមុខជាមួយនឹងអនាគត រស់នៅជាមួយគេ ព្រោះអ្នក​មានភាពជឿជាក់លើស្នេហានេះ អ្នកជឿជាក់លើខ្លួន​ឯងនិង​មនុស្សដែលអ្នកស្រឡាញ់។ ចំពោះ​ស្នេហាងប់ងុលវិញនឹងមិនអាច​មើលឃើញកំហុស​របស់មនុស្សម្នាក់ទៀតទេ អ្វីៗគឺល្អគ្រប់យ៉ាងក្នុងពេលដែលអ្នកកំពុងងប់ជាមួយគេ ទោះជាគេ​ធ្វើឱ្យអ្នកឈឺចាប់ក៏អ្នកមើលឃើញថាគេល្អដែរ ពោលគឺស្នេហាដែលធ្វើឱ្យមនុស្សខ្វាក់ភ្នែក។ ស្នេហាពិតគឺមានការប្រកែកគ្នាខ្លះៗក្នុងជីវិតគឺជារឿងធម្មតា អ្នកទាំងពីរមើលឃើញអំពីកំហុស និង​ភាពខ្វះខាតរបស់គ្នាទៅវិញទៅមក ប៉ុន្តែ​ក៏ព្រមទទួលយក​ ស្រឡាញ់​ដោយមិន​ព្យាយាម​កែប្រែ​សារធាតុពិត​របស់មនុស្សម្នាក់នោះ។ នៅពេលដែលមានចំណុចណាមួយដែលផ្ទុយគ្នាខ្លាំង អ្នកទាំងពីរនឹងពិភាក្សាគ្នា​រកដំណោះស្រាយ​ដើម្បីសម្របតាមគ្នាទៅវិញទៅមក។ ស្នេហាងប់ងុលគឺងាយៗ ព្រោះវាមិនមែនជាស្នេហាពិតវាគ្រាន់តែជាការយល់ច្រឡំរវាងភាពខ្វះជំនឿចិត្ត និងការមិនចេះស្រឡាញ់ខ្លួន​ឯង។ ស្នេហាពិតគឺមិនមែនជារឿងងាយៗទេ ព្រោះថាវាទាមទារ​ឱ្យអ្នក​មាន​ការតាំងចិត្តខ្ពស់ ព្រមតស៊ូ និងទោះត្រូវ​រងទឹកភ្នែក ការលំបាក និង​ព្រាត់ប្រាស់ និងផ្សះផ្សារ។ ឈ្លោះគ្នា និងត្រូវ​គ្នាវិញ។ ការស្រឡាញ់មនុស្សម្នាក់យ៉ាងងប់ងុល គឺគ្រាន់តែជា​ជំហានមួយនៃ​ទំនាក់ទំនង​ប៉ុណ្ណោះ វាពិតជាគ្រោះថ្នាក់ណាស់​សម្រាប់​អ្នក ព្រោះអ្នកនឹង​អាច​បាត់​បង់អ្វីគ្រប់យ៉ាង​ដើម្បី​ប្តូរយកសម្ព័ន្ធភាពមួយនេះ។ ស្នេហាពិតគឺព្រមឱ្យគេទៅប្រសិនបើ​ផ្លូវ​ដែលត្រូវ​ទៅគឺអាច​ផ្តល់ភាព​រីកចម្រើន និងផ្តល់នូវក្តីសុខសម្រាប់មនុស្សជាទីស្រឡាញ់។ ទោះបីជា​វាឈឺចាប់ប្រៀបបាននឹងចុះនរកក៏អាច​ទ្រាំបាន ព្រោះអ្នកយល់ច្បាស់​ថាថ្ងៃណាមួយ​នឹង​មាន​ស្នេហ៍ពិតចូលមកស្អំបេះដូង​របស់អ្នកម្តងទៀត ហើយពេលវេលានឹងព្យាបាលរបួសបេះដូង​ឱ្យជាផ្សះស្បើយ៕

 

 

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog