Overblog
Edit post Follow this blog Administration + Create my blog

2019-02-25T03:29:30+01:00

កុំអាត្មានិយម ត្រូវចេះកែប្រែ និង ហ៊ានទទួលយក

Posted by Sonika Sok

ទំនាក់ទំនងក្នុង ជីវិតមិនថាជាជីវិតគូរ មិត្តភក្តិ រឺការងារ មនុស្សយើង ត្រូវបើកចិត្តឱទូលាយ គិតពីភាពវិជ្ជមានអោយបានច្រើន ព្រោះនិស្ស័យជាមនុស្ស មិនដូចគ្នាទាំងអស់ទេ ។ ពេលមួយ គួរតែសួរសំនួរខាងក្រោមទាំងនេះទៅកាន់ខ្លួនឯង ហើយរកចម្លើយសម្រាប់ខ្លួនឯងជាមុនសិន ....

បើដឹងថាខ្លួនឯងពូកែរករឿង តើនៅខំប្រឹងបង្កើតបញ្ហា អោយឈ្លោះគ្នាធ្វើអ្វី ? បើដឹងថាខ្លួនឯងពូកែរអ៊ូ ម៉េចមិនកាត់បន្ថយ ធ្វើចិត្តអោយធ្ងន់ ? បើដឹងថាខ្លួនឯងពូកែឈ្លោះហើយ ម៉េចមិនព្យាយាមអត់ឱនខ្លះទៅ? បើដឹងថាជីវិតនេះវាពោរពេញដោយកាលំបាក ចូររៀនអត់ធ្មត់ និង ទទួលយកអោយបានច្រើន ។ បើដឹងថាខ្លួនក្រ ត្រូវខំប្រឹងប្រែង ជួយគ្នា ព្រួតដៃគ្នារ។ បើដឹងថាគូស្រកខ្លួនឯងមិនស្អាត មិនសង្ហារ ត្រូវគិតថា ជាជម្រើសរបស់ខ្លួនឯង ហើយជាទំនួលខុសត្រូវខ្លួនឯង ព្រោះសុភមង្គលមិនមែនកើតពីរូបសម្បត្តិ។ មនុស្សយើង ដឹងហើយថានឹងឈឺ ដូច្នេះថែទាំសុខភាពដោយខ្លួនឯង កុំអោយមនុស្សខ្លួនស្រលាញ់លំបាក ។ ឃើញថាអ្នកដទៃគេ ផ្អែមល្ហែមជាង បើចង់បានដូចគេ ចាប់ផ្តើមពីខ្លួនឯងទៅ ។ បើដឹងថាមិនមែនជាមនុស្សល្អឥតខ្ចោះ ចូរគិតថាក្នុងលោកនេះ តើមាននរណាល្អឥតខ្ចោះជាងមនុស្សដែលយើងកំពុង នៅជាមួយ ?

បើយើង មិនទទួលយកចំនុចខ្វះខាត កែប្រែចំនុចខ្វះខាតរបស់ខ្លួនឯងផង ហេតុអ្វីទៅរំពឹង អោយគេផ្តល់សុភមង្គលដល់យើង ។ ក្តីស្រលាញ់ ថ្វីត្បិតតែគេអាចធ្វុើគ្រប់យ៉ាងដើម្បីយើង តែយើង មានដែលសួរខ្លួនឯងទេហេតុអ្វីទម្លាក់សំពាធទាំងអស់នេះអោយទៅគេតែម្ខាង ហេតុអ្វីភាគីទាំងពីរ មិនព្រម នាំគ្នារែកទាំងសងខាង ? ពិតណាស់ក្តីស្រលាញ់ គឺការយោគយល់ អធ្យាស្រ័យ តែអ្វីៗក៏មានដែនកំណត់ បើទោះបី ដើម្បីមនុស្សយើងស្រលាញ់ យើងអាចលះបង់បានគ្រប់យ៉ាង អោយតែជាសេចក្តីសុខ សុភមង្គលគេ តែបើថ្ងៃមួយដែលហត់ អស់កម្លាំងនោះ តើវានឹងក្លាយជាបែបណា ?

ធ្វើជាមនុស្សត្រូវរៀនទទួលយកការពិត និង កុំអាត្មានិយម ធ្វើយ៉ាងណាអោយជីវិតមានតុយ្យភាព និង គុណភាព ។

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog