Overblog
Edit post Follow this blog Administration + Create my blog

2019-02-25T03:04:37+01:00

Never___give___up___Vs____I___can___do___it

Posted by Sonika Sok Snk
Never___give___up___Vs____I___can___do___it

យេីងអាចចាញ់អ្នកដទៃតែដាច់ខាតមិនអាចចាញ់ខ្លួនឯង

# ពេលដែលយើងជួបនូវថ្ងៃដែលមានផ្ទៃមេឃស្រទុំ ពពកខ្មៅអួរអាប់ ជាប់គ្នាជាច្រើនថ្ងៃ រហូតដល់ពេលមួយដែលយើងចាប់ផ្តើមមានអារម្មណ៌ថាធុញទ្រាន់ និង អស់សង្ឃឹម ហើយក៏ចាប់ផ្តើមគិតថា គ្មានឱកាស និងបានឃើញថ្ងៃដែលផ្ទៃមេឃស្រឡះ ។ វាមិនសំខាន់ថាយើងនឹងជួបរឿងអ្វីនោះទេ តែវាសំខាន់ត្រង់ថា យើងអាចនឹងតស៊ូជាមួយវាតទៅទៀតប្ញទេ ។ បញ្ហាតូច រឺធំមិនសំខាន់ ពីព្រោះថាអ្នកដែលមើលថាវាតូច ប្ញធំនោះ គឺជារូបយើង ជាចិត្តរបស់យើង បើយើងអាចហ្វឹកហាត់ ពុះពារ នោះយើងនឹងអាចដោះស្រាយវាបានដោយងាយ ។ អ្នកដទៃគេអាចរិះគន់ ជេរ ស្តីបន្ទោស ប្ញមើលងាយយើង តែសំខាន់ត្រង់ថាយើងនឹងតបតចំពោះគេវិញយ៉ាងម៉េច ។ អ្នកដទៃអាចមើលងាយយើង តែដាច់ខាតខ្លួនយើងត្រូវតែជំរុញ និងលើកទឹកចិត្តខ្លួនឯងជានិច្ច ដោយរក្សាគំនិតវិជ្ជមាន ត្រូវចេះជួយខ្លួនឯង ស្រលាញ់ខ្លួនឯង ជីវិតគឺជាការប្រឈម ។

•• អាចឈានទៅដល់គោលដៅដោយជោគជ័យ​ និង​ មាន​ក្តីសុខបាន​ គឺ​ចាត់ទុកបញ្ហាជាមេរៀន​ សម្លឹងរំលងឧបសគ្គនានា​ ហេីយដេីរដោយប្រុងប្រយត្ន័​... •• កុំចងដៃខ្លួនឯងហេីយចុះចាញ់នឹងបញ្ហា​ កុំភ្លេចថាគ្រប់យ៉ាងស្ថិតនៅក្នុងកណ្តាប់ដៃយេីង​ យេីងមានសិទ្ធក្នុងការជ្រេីសរេីស #យេីងអាចចាញ់អ្នកដទៃតែដាច់ខាតមិនអាចចាញ់ខ្លួនឯង។

#បន្ទុកដល់ធ្ងន់ធ្ងរ​ គឺជាចំណែកមួយនៃជីវិត​ ... ពេលដែលគ្រប់គ្នាភ្លក់រស់ជាតិនៃជីវិតពិត​ ក៏ជាពេលដែលត្រូវទទួលអម្រែកដ៏ធ្ងន់ធ្ងរ​ និង​ ទំនួលខុសត្រូវ​ក្នុងជីវិតជាអ្វីដែលយេីងមិនអាចគេចវេសបាន​ ។ ជួបបញ្ហាប្រឈមមុខនឹងវា​ ហេីយដេីរបន្តរទៅមុខ​ អ្វីៗសុទ្ធតែជាមេរៀន​ 👌🏻

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog