Overblog
Edit post Follow this blog Administration + Create my blog

2015-08-17T05:03:32+02:00

សង្គមសម័យថ្មី

Posted by សុខ សូនីកា

នគរថ្កើនប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម យុវជនបណ្តាច់ កុំភ្លេចបណ្តាំ កូនខ្មែរចងចាំ រក្សាជាតិយើង សម័យហឺុហារ ឡូយឆាយអស្ចារ្យ ផ្ការភ្លើងរហង់ អ្នកមានសប្បាយ អ្នកក្រក្រៀមក្រំ បិទភ្នែកសង្ងំ មិនហ៊ានហាស្តី ។

អ្នកមានមានណាស់ អ្នកក្រក្រណាស់ ខ្វះទ្រព្យឥតល្ហែរ អ្នកមានសម្បត្តិ ស្តុកស្តមព្រោះតែ សង្គមខ្មៅអ៊ែរ គឺពុករលួយ ។

នៅតាមសាលា កន្លែងធ្វើការ មន្ទីរផ្សេងៗ អ្នកដែលអ៊ែបអ៊ប ចៅហ្វាយគឺហេង ក្នុងចិត្តគិតគេង ប្រវញ័ជាតិឯង ។

រំលោបបំពាន មានចិត្តក្លាហ៊ាន មិនគិតខ្លាចក្រែង រក្សាច្បាប់ទេ អាងខ្លួនមានលុយ យកធ្វើជានុយ ទាក់ចិត្តប្រជា ។

ជិះជាន់អ្នកក្រ គ្មានចិត្តស្មោះសរ អាងតែអំនាច ធ្វើអ្វីស្រេចចិត្ត ធ្វើខ្លួនជាកាច អោយអ្នកក្រខ្លាច ខ្លួនឯងអស្ចារ្យ ។

គ្មានយុត្តិធម៌ គ្មានចិត្តស្មោះសរ គ្មានភក្តីភាព សំណូកស៊ូកប៉ាន់ គឺជាដង្កៀប ដែលយកមកគៀប ប្រជាខ្សត់ខ្សោយ ។

ថ្ងៃ២៩ ខែមករា ឆ្នាំ២០១៥

សុខ សូូនីកា

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog