Overblog
Edit post Follow this blog Administration + Create my blog

2015-08-18T13:18:50+02:00

Life and Love

Posted by Sok Sonika

ជាការពិតណាស់នៅពេលដែលមនុស្សមានការរំពឹងទុកខ្ពស់ហួសប្រមាណ គេអាចនិងពិបាកនឹងទទួលយកលទ្ធផល តែវាាក៍អាស្រ័យទៅលើមនុស្សដែល ថាតើបុគ្គលនោះគាត់ជាមនុស្សប្រភេទណា គាត់បានបើកចិត្តអោយទូលាយរឺនៅ ...
ក្នុងសង្គមខ្មែរក្នុងពេលបច្ចុប្បន្ននេះមានរឿងជាច្រើនដែលកើតឡើងហួសពីការំពឹងទុក ហេតុដូចនេះយើងពិបាកនឹងថាណាស់ ។ ខ្ញុំទទួលស្គាល់ចំពោះអ្វីដែលគេនិយាយថាវាគ្រាន់តែជាលេសសំរាប់មនុស្សដែលចង់បោះបង់ តែវាក៍មានមនុស្សខ្លះគាត់មិនចង់បោះបង់ទេតែគាត់ដឹងថារវាងរឿងគាត់នឹងគ្មានលទ្ធផល ដោយគំនាបគ្រួសារជាឩទាហរណ៌ ដោយគាត់ត្រូវបំញេញតួនាទីជាកូនកត្តញ្ញូ រឺការមិនពេញចិត្តពីគ្រួសារ ហេតុដូចនេះវាអាស្រ័យលើបញ្ហាជាក់ស្តែង នឹងអត្តចរឹករបស់បុគ្គល ។

មនុស្សមានច្រើនប្រភេទណាស់ មនុស្សមានការគិត មានគំនិតនឹងការយល់ឃើញខុសៗគ្នាហេតុដូចនេះយើងមិនអាចទៅបង្ខំគេ អោយទទួលហេតុផលតបស់យើងទេ . តែការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ គួរណាស់ប្រកបដោយហេតុផលនិងការពិចារណា ។
ក្នុងលោកនេះមនុស្សដែលយើងស្រលាញ់មានច្រើនតែគ្រាន់តែគោលបំណងនឹងទំហំនៃការស្រលាញ់ខុសៗគ្នា ។ មនុស្សមិនមែនសុទ្ធតែអាចជ្រើសរើសមនុស្សដែលខ្លលស្រលាញ់បានច្រើនដងទេ តែបើជំនះដើម្បីតែមនុស្សពីរនាក់បានរស់នៅជាមួយ តែគ្មានសេចក្តីសុខផ្លូវចិត្តរឺការប៉ះពាល់អារម្មណ៍នណារម្នាក់ ដោយសារបរិយាកាសគ្រួរសារឺគំនាបណាមួយនោះវាអាចក្លាយជាវិប្បដិសារីទៅវិញ ។

See comments

To be informed of the latest articles, subscribe:
comments

Girl Gift Template by Ipietoon - Hosted by Overblog